រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

សិក្ខាសិលាផ្សព្វផ្សាយ ស្ដីអំពីការគ្រប់គ្រងជំងឺគ្រុនឈាម និងជំងឺផ្សេងទៀតដែលទាក់ទងទៅនឹងអាការៈគ្រុនក្តៅ

  • 980
  • ដោយ Admin

កំពង់ស្ពឺ÷ មូសខ្លាកើតចេញពីដង្កូវទឹក ដែលបានមកពីមូសខ្លាញី បានខាំមនុស្សពីពីរទៅបីនាក់ រួចទៅពងដាក់ក្នុងអាងទឹក ពាងទឹក សំបកកង់ឡាន ម៉ូតូ សំបកកំប៉ុង សំបកដូង ឬអ្វីផ្សេងទៀតដែលអាចដក់ទឹកបាន។ ហើយទឹកទាំងនោះគ្មានក្លិនស្អុយ មូសខ្លាញីមួយក្បាលអាចរស់បាន ២ សប្តាហ៍មានពង ៣០០ ពង អាចស្រូបក្លិនមនុស្សចម្ងាយ ៥០០ ម៉ែត្រ តែវាអាចមកធ្វើប្រតិកម្មខាំមនុស្សបានក្នុងរង្វង់កាំ ១៥០ម៉ែត្រ។ មូសខ្លាចូលចិត្តខាំមនុស្ស ពីព្រលឹមរហូតដល់ព្រលប់ ហើយពេលខាំបង្កឲ្យមាន ជំងឺគ្រុនឈាម គ្រុនឈិ និងជំងឺលីកា។ ឯកឧត្តម យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ណែនាំបែបនេះគ្រាដែល ឯកឧត្តម អញ្ជើញជាអធិបតីភាពនៅក្នុងពិធីសិក្ខាសិលាផ្សព្វផ្សាយ ស្ដីអំពីការគ្រប់គ្រងជំងឺគ្រុនឈាម និងជំងឺផ្សេងទៀតដែលទាក់ទងទៅនឹងអាការៈគ្រុនក្តៅ ពិធីនេះប្រារព្ធធ្វើនៅអគារប្រជុំរបស់មន្ទីរពេទ្យខេត្ត នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តផ្ដាំផ្ញើទៀតថា÷ ដូច្នេះហើយក្នុងនាមក្រុមគ្រូពេទ្យ ត្រូវខិតខំពង្រឹងសមត្ថភាពជំនាញរៀងៗខ្លួន ក្នុងការពិនិត្យព្យាបាល ដល់អ្នកជំងឺគ្រុនឈាម គ្រុនឈិ និងជំងឺលីកា។ ហើយត្រូវចូលរួមដាក់ថ្នាំអាល់ប៊ែត តាមអាង ឬពាងទឹក និងផ្ដល់ថ្នាំអាល់ប៊ែត ជូនប្រជាពលរដ្ឋ។ ហើយឯកឧត្តមបានបញ្ជាក់ថាក្រសួងសុខាភិបាល មានថ្នាំអាល់ប៊ែតប្រមាណជា ២៤០ តោន សម្រាប់ចែកជូនដល់មន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា÷ បើតាមរបាយការណ៍លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្ត បានគូសបញ្ជាក់ថា÷ ថ្នាំអាល់ប៊ែតមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មានចំនួន ២ តោន ៣ តោន សំរាប់ចែកជូនប្រជាពលរដ្ឋក្នុងខេត្ត។ ហើយលោកបានបន្តថា÷ ខេត្តកំពង់ស្ពឺ មានចំនួន ២ ឃុំ ដែលប្រជាពលរដ្ឋ មានជំងឺគ្រុនចាញ់ គ្រុនឈាម មាននៅឃុំចំនួនពីរ គឺឃុំចំបក់ ស្រុកភ្នំស្រួច និងឃុំត្រពាំងជោ ស្ថិតក្នុងស្រុកឱរ៉ាល់។

អត្ថបទទាក់ទង