រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់

  • 1.4ពាន់
  • ដោយ Admin

កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ និងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឲ្យឃើញថា÷ រដ្ឋបាលខេត្ត បានមកពិនិត្យស្ថានភាពភូមិសាស្រ្តផ្លូវ ឡើងភ្នំខ្នងផ្សារ ដែលមានទេសភាពស្រស់ត្រកាល។ ដោយគេដឹងថា ផ្លូវដែលលំបាកនេះ មានប្រវែងប្រមាណជា ២០ គីឡូម៉ែត ពីភូមិសហគមន៍រស់នៅ ទៅដល់ភ្នំខ្នងផ្សារ ដូច្នេះរដ្ឋបាលខេត្ត និងសិក្សាគម្រោងសាងសង់ផ្លូវប្រវែងប្រមាណជា ១០ គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ ឬការបើកគោយន្តដឹកភ្ញៀវទេសចរណ៍ របស់សហគមន៍ បានធ្វើដំណើរងាយស្រួលជាងនេះ។ ទាំងនេះគឺជា ការចូលរួមរបស់រដ្ឋបាលខេត្ត លើការលើកកម្ពស់កំណើនជីវភាពប្រជាសហគមន៍ តាមរយៈការនាំភ្ញៀវ ឬលក់ចំណីអាហារ និងវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវដែលបានមកកម្សាន្តនៅសហគមន៍របស់យើងផងដែរ។

ឯកឧត្តម វ៉ី សំណាង បានឲ្យអ្នកសារព័ត៌មានយើងដឹងថា÷ តាមរយៈបង្កើតឲ្យមានតំបន់ទេសចរណ៍ គឺយើងបានបំផុសឲ្យសហគមន៍ចូលរួមការពារព្រៃឈើ កុំឱ្យមានការកាប់បំផ្លាញ និងធ្វើឲ្យតំបន់នេះ មានរុក្ខជាតិស្រស់បំព្រងជាហេតុធ្វើឲ្យមានការទាក់ទាញ ដល់ភ្ញៀវជាតិ អន្តរជាតិមកទស្សនាតំបន់ទេសចរណ៍បែបអេកូទេសចរណ៍កាន់តែច្រើនឡើងបន្ថែមទៀត។

ក្រោមតំណក់ទឹកភ្លៀង និងមានភ្ញៀវចូលទិញទឹកសុទ្ធ ភេសជ្ជៈមួយចំនួនទៀត នៅចំណុចចង្កេះភ្នំចំណតទី ២ នៃភ្នំខ្នងផ្សារ ពួកគាត់ជាសហគមន៍បានបង្ហាញអំពីអារម្មណ៍ សប្បាយរីករាយ ដោយឮប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តមអភិបាលខេត្ត ពួកគាត់បានបញ្ជាក់ថា÷ សព្វថ្ងៃនេះគាត់បានប្ដូរមុខរបរ ពីការចូលព្រៃកាប់ឈើ បោចវល្លិ៍ និងអនុផលព្រៃឈើ និងបងបាញ់សត្វខុសច្បាប់ ដោយប្រឈមទៅនឹងដើមឈើរលំសង្កត់ ឬប្រឈមមុខ និងមូសខាំកើតជំងឺគ្រុនចាញ់ ឬសត្វសេរពិសខាំ ដែលបណ្ដាលឲ្យរងរបួស ឬពេលខ្លះរហូតដល់មានពិការ និងបាត់បង់អាយុជីវិតផងក៏មាន។ តែសព្វថ្ងៃនេះ ពួកគាត់បានប្ដូរមុខរបរពីការឡើងភ្នំ កាប់ឈើ បោចវល្លិ៍ ឬបរបាញ់សត្វ មកលក់ដូរចំណី អាហារ ភេសជ្ជៈជូនភ្ញៀវ បានកម្រៃប្រសើរឡើងជារៀងរាល់ថ្ងៃ។ វាពិតជាធ្វើអោយពួកគាត់មានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលពួកគាត់ពុំដែលនឹកស្មានថា តំបន់សហគមន៍របស់គាត់ បានប្រែមុខមាត់ដូចថ្ងៃនេះ នោះទេ។ ព្រោះតំបន់ពួកគាត់កំពុងរស់នៅ ជាច្រើនជំនាន់ណាស់មកហើយ ជាតំបន់ដាច់ស្រយាល ពីទីប្រជុំជន ពីមុនពួកគាត់ក្រៅអំពីការបង្កបង្កើនផល ស្រូវប ដាំបន្លែរួមផ្សំ ចិញ្ចឹមសត្វ បន្តិចបន្តួច។ ក្រៅទីនោះប្រជាជននៅក្នុងសហគមន៍របស់គាត់ ឡើងភ្នំកាប់ឈើ បរបាញ់សត្វយកមកលក់ ដើម្បីចិញ្ចឹមជីវភាពរបស់ពួកគាត់តែប៉ុណ្ណោះ៕

អត្ថបទទាក់ទង