រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ

  • 977
  • ដោយ Admin

កំពង់ស្ពឺ÷ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ កងកំលាំងទាំងបី លោកស្រីតំណាងមន្ទីរពាណិជ្ជកម្ម បណ្ដាលរាជធានីខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកសភាពាណិជ្ជកម្មសរុបប្រមាណជា ១១៥ នាក់ នៅមន្ទីរពាណិជ្ជកម្មថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០។

ស្ករត្នោត ជាអត្តសញ្ញាណសំគាល់ខេត្តកំពង់ស្ពឺ ដូច្នេះមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម ត្រូវខិតខំចុះអប់រំណែនាំឲ្យសហគមន៍ស្ករត្នោតទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវខិតខំផលិតស្ករ ទៅតាមតម្រូវទីផ្សារប្រកបដោយគុណភាព ព្រមទាំងដំណាំកសិផលជាច្រើនទៀត ដែលជាសកដានុពលសម្រាប់ខេត្តកំពង់ស្ពឺ។ ដូច្នេះហើយទើបទាមទារ ឲ្យមន្ត្រីទាំងអស់ ត្រូវមានសមត្ថភាពខ្ពស់ មានទាំងចំណេះ ជំនាញ និងភាសាបរទេសបន្ថែមទៀត។ ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍បែបនេះ គ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីភាពកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការនូវអគាររដ្ឋបាលថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។

ឯកឧត្តមបានបន្តទៀតថា÷ មន្ត្រី នៃមន្ទីរពាណិជ្ជកម្មទាំងអស់ មិនត្រូវទាមទារសេវាបន្ថែម ឬកម្រៃជើងសារក្រៅអំពីការកំណត់ ដោយក្រសួងសាមីទៅលើក្រុមហ៊ុនសហគ្រាស ឬម្ចាស់អាជីវកម្មនៅក្នុងខេត្ត។ ហើយត្រូវមានការទំនាក់ទំនងល្អជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ដើម្បីសម្រេចកិច្ចការតាមគោលការណ៍របស់ក្រសួង ដែលបានប្រគល់ឲ្យ។ ហើយត្រូវអប់រំណែនាំបន្ថែមទៅដល់សមាគម ដែលមន្ទីរបានចងក្រង ឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីហានិភ័យ ចំពោះជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ-១៩ ផងដែរ៕

អត្ថបទទាក់ទង