រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ចុះជួយស្ទូងប្រជាពលរដ្ឋ ស្រុកថ្ពង

  • 1.1ពាន់
  • ដោយ Admin

កំពង់ស្ពឺ៖ ព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយអាជ្ញាធរស្រុក ឃុំ អញ្ជើញចុះជួយស្ទូងប្រជាកសិករ នៅក្នុងភូមិត្រាញ់វែង ឃុំប្រាំបីមុមស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាគ្រានោះដែរសមាគមន៍នារីកម្ពុជា ក៏បាននាំយកនូវមុងជ្រលក់ថ្នាំ អាល់កុល ជែល សាប៊ូលាងដៃ និងសម្ភារៈដទៃទៀតចែកជូនប្រជាពលរដ្ឋដើម្បីចូលរួមការពារ និងបង្ការទុកស្កាត់មេរោគកូវីដ-១៩ ជំងឺគ្រុនឈាម ជំងឺគ្រុនឈីក ជំងឺលីកា នឹងជំងឺរាតត្បាតផ្សេងៗទៀត។

លោកជំទាវ ឡុង បូណារេត គូរបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងដឹងថា៖ បើទោះជាយើងជួយស្ទូងប្រជាកសិករយើងបានតិចរួចក៏ពិតមែន តែវាជាសារមួយចែកជូនដល់ប្រជាកសិករទាំងអស់ទូទាំងខេត្ត បានដឹងអំពីការជំរុញឲ្យពលរដ្ឋខិតខំ ភ្ជួររាស់ដកស្ទូងឲ្យបានឆាប់រួសរាន់ ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានទិន្នផល ឲ្យសមប្រកបក្នុងការលើកស្ទួយជីវភាព សង្គមគ្រួសារ និងចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្គត់ផ្គង់ស្រូវអង្ករក្នុងស្រុកនិងនាំអង្ករចេញទៅទីផ្សារបរទេស តាមផែនការដែររដ្ឋាភិបាលបានគ្រោងទុក។

លោកជំទាវបានបន្តទៀតថា៖ ការជួយភ្ជួរ រាស់ ដកស្ទូង ជូនប្រជាកសិករនៅភូមិត្រាញ់វែង ឃុំប្រាំបីមុមនាពេលនេះ បានបង្ហាញថាកម្លាំងពលកម្មខេត្តកំពង់ស្ពឺនាពេលនេះនៅតែបន្តខ្វះខាតកម្លាំងក្នុងការបង្កបង្កើនផលដោយសារខេត្តកំពង់ស្ពឺ ពុំមានផលប៉ះពាល់ជំងឺកូវីដ-១៩។ដូច្នេះហើយនៅតាមរោងចក្រ សហគ្រាសដែលមានមូលដ្ឋានក្នុងខេត្តនេះនៅតែបន្តតម្រូវការកម្លាំងពលកម្ម ដើម្បីសង្វាក់ផលិតកម្មនៅក្នុងខេត្តផងដែរ៕

អត្ថបទទាក់ទង