រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

យុទ្ធនាការផ្សព្វផ្សាយដើម្បីលើកកំពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៌

  • 654
  • ដោយ Admin

កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍នៅមុខ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីសាខា-អនុសាខា យុវជនកាកបាទក្រហម អ្នកស្ម័ត្រចិត្តកាកបាទក្រហម យុវជន ស. ស. យ .ក. មន្ត្រីតាមមន្ទីរអង្គភាពជុំវិញខេត្ត និងនគរបាលចរាចរណ៍ ប្រមាណជា ១២៥នាក់ ស្ថិតនៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ដោយឯកឧត្តមគូសបញ្ជាក់ថា÷ គោលបំណងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ដើម្បីលើកកំពស់ការយល់ដឹង និងសមត្ថភាពជំនាញដល់អ្នកស្ម័ត្រ និងយុវជនកាកបាទក្រហម លើវិធីសាស្ត្រអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៌ ក្នុងការអនុវត្តន៌ជាក់ស្តែងតាមសាលា និងសហគមន៌ កាន់តែមានប្រសិទ្ធភាព និងធ្វើឡើងដើម្បីឲ្យសាធារណជនទូទៅបានយល់ដឹងពីសុវត្ថិភាពចរាចរណ៌ ដែលទាក់ទងនិងហានិភ័យនៃការបើកបរមិនពាក់មួកសុវត្ថិភាព និងបើកបរ មិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ហើយរួមចំណែកកាត់បន្ថយអ្នករបួល ស្លាប់ និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៌ ឲ្យនៅកំរិតទាប នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ។

អត្ថបទទាក់ទង