រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

  • 896
  • ដោយ Admin

កំពង់ស្ពឺ៖នារសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមរៀបចំផែនការការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុងស្រុកទាំង៨ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានណែនាំដល់គណៈបញ្ជាឯកភាព ទាំង៨ ក្រុង ស្រុកត្រូវយកចិត្តទុកដាក់ខ្ពស់ដោយភាពទទួលខុសត្រូវ ក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជាពិសេសត្រូវធានាការពារឲ្យបានសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីបទល្មើសនានា ដាក់កលាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល ឃុំ សង្កាត់ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ។

ឯកឧត្តម វ៉ី សំណាង ក៏បានជំរុញដល់បន្ថែមមន្ត្រីមូលដ្ឋានបន្តចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន មូលដ្ឋាន ឃុំ សង្កាត់ ដូចជា វត្តអារាម រមណីដ្ឋាន ទីកំសាន្តសប្បាយ បង្កើនការយល់ដឹងអំពី វិធានការ បង្ការទប់ស្កាត់ នៃការរាតត្បាត នៃជំងឺ COVID-19 ៕

អត្ថបទទាក់ទង