រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

វេទិកាសាធារណៈក្រោមអធិបតីភាពឯកឧត្ដម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង

  • 636
  • ដោយ Admin

ឯកឧត្ដម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចូលរួមជាអធិបតីក្នុងវេទិកាសាធារណៈនៅវត្តថ្មីដងទង់ ស្ថិតក្នុងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានប្រជាពលរដ្ឋចូលរួម ២០៩ នាក់ អមដោយមន្ត្រីជំនាញនៃបណ្តាមន្ទីរជុំវិញខេត្ត ។

ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាចំនួន២ ហើយក្រុមការងារយើងបានធ្វើការបំភ្លឺ និងដោះស្រាយនៅនឹងកន្លែងដូចខាងក្រោម៖

  1. បញ្ហាការធ្វើផ្លូវពីទំនប់ឡាងទៅក្រាំងចេក បានដំណើរការជាច្រើនឆ្នាំមកហើយ តែមិនមានទីបញ្ចប់សោះ បច្ចុប្បន្ននេះ មានការលំបាកធ្វើដំណើរយ៉ាងខ្លាំង។
  2. បញ្ហាវិក្កយបត្រអគ្គិសនីមានការកើនឡើងខុសពីធម្មតា ពេលទៅតវ៉ា ក្រុមហ៊ុនអគ្គិសនីមិនទទួលខុសត្រូវ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នូវចំណុចមួយចំនួនដូចខាងក្រោម៖

  1. វិធីការពារកុំឱ្យឆ្លងជំងឺកូវីដ-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល
  2. ត្រូវស្ថិតនៅឱ្យឆ្ងាយពីគ្រឿងញៀន
  3. ត្រូវគោរពច្បាប់ចរាចរណ៍
  4. រាជរដ្ឋាភិបាលឧបត្ថម្ភថវិកាជូនប្រជាពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយជំងឺកូវដ-១៩

អត្ថបទទាក់ទង