រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីសិក្ខាសាលាផ្សព្វផ្សាយ ក្របខ័ណ្ឌនិយ័តកម្មគោលការណ៍ណែនាំ ស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ ឱសថការី និងចែកវិញាបនបត្រ បញ្ជិកា គណៈឱសថការីកម្ពុជា

  • 613
  • ដោយ Admin

កំពង់ស្ពឺ៖ ព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារផាមរីវើ ខេត្តកំពង់ស្ពឺ លោកឱសថការី បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ សហការជាមួយមន្ទីរសុខាភិបាលខេត្ត តំណាងលោកឱសថការី សាយ សាវី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ក្របខ័ណ្ឌនិយ័តកម្មគោលការណ៍ណែនាំ ស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី និងចែកវិញាបនបត្របញ្ជិកាគណៈឱសថការីកម្ពុជា ដល់សមាជិក សមាជិកា នៃគណៈឱសថការីខេត្តកំពង់ស្ពឺ ដោយមានសុវត្ថិភាពចូលរួមប្រមាណជា ៩៥នាក់។

លោកស្រី យឹម សុធារ៉ា ប្រធានឱសថសការី បានអានរបាយការណ៍សា្វគមន៍ ដោយគួរបញ្ជាក់ថា÷ ស្ថិតក្នុងអណត្តិទី២ រយៈពេល៣ឆ្នាំចុងក្រោយ ក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ស្ពឺ​ បានធ្វើកម្មវិធីផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការអភិវឌ្ឍវិជ្ជាជីវៈ និងអង្គភាព ឬដៃគូផ្តល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងចែកវិញ្ញាបនបត្របញ្ជិកាឱសថការីកម្ពជាដល់សមាជិក សមាជិកា។ ក្នុងនោះក្រុមប្រឹក្សាគណៈឱសថការី បានរៀបចំកាត់ឯកសណ្ឋានសម្រាប់សមាជិក សមាជិកាក្រុមប្រឹក្សាគណៈឱសថការី - បានរៀបចំកិច្ចប្រជុំប្រចាំឆមាស ២ដង/១ឆ្នាំ - បានចូលរួមប្រជុំនៅថ្នាក់ភូមិភាគ ចំនួន ០៤លើក - បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈឱសថការីជាតិចំនួន ០៥លើក - បានចូលរួមផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រង់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមការិយាល័យសុខាភិបាលស្រុកទាំង៤។ ដោយសារឆ្នាំ២០២០ បណ្តាប្រទេសទូទាំងសកលលោករួមទាំងប្រទេសកម្ពុជា បានជួបប្រទះបញ្ហាជំងឺកូវីត-១៩ ក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ស្ពឺ បានចូលរួមឧបត្ថម្ភសម្ភារៈមួយចំនួនជូនមន្ទីរសុខាភិបាលខេត្ត និងថវិកាមួយចំនួនដល់ក្រុមប្រឹក្សាគណៈ ឱសថការីជាតិ។

ទិន្នន័យសមាជិករបស់ក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ស្ពឺ គិតត្រឹមខែកញ្ញា ឆ្នាំ២០២០សមាជិកគណៈឱសថការីកំពង់ស្ពឺយើង មានចំនួន ៩១នាក់ ក្នុងនោះស្រីមាន ៦៣នាក់ ប្រុសមាន ២៨នាក់ ឱសថការីឧត្តមមានចំនួន ៧១នាក់ ឱសថការីមធ្យមមានចំនួន១៩នាក់ - ចំពោះការពង្រាយឱសថការីបានគ្រប់តាមបណ្តារក្រុង ស្រុកទាំង០៨។ ចំណូល-ចំណាយពីឆ្នាំ ២០១៨ ដល់ ៦ខែចុងក្រោយឆ្នាំ២០២០ ថវិកាសល់៩៤៩,៤០០រៀល (ប្រាំបួនរយសែសិបប្រាំបួនពាន់បួនរយរៀលគត់) ចំណូល១៦,៣៩៦,០០០រៀល (ដប់ប្រាំមួយលានបីរយកៅសិបប្រាំមួយពាន់រៀលគត់) ចំណាយ១,៨៨២,០០០ រៀល (មួយលានប្រាំបីរយប៉ែតសិបពីរពាន់រៀលគត់) ថវិកានៅសល់១៥,៤០៣,៤០០រៀល (ដប់ប្រាំលានបួនរយបីពាន់បួនរយរៀលគត់) (បញ្ជាក់មិនទាន់បានបែងចែកថវិកាទៅថ្នាក់ជាតិ)

លោក បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ មានប្រសាសន៍បិទកម្មវិធីដោយលោកគួរបញ្ជាក់ថា÷
ដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តលិខិតបទដ្ឋាន ច្បាប់ឬគោលការណ៍នានា ដែលពាន់ព័ន្ធដល់សមាជិក សមាជិការបស់ខ្លួន ក្រុមប្រឹក្សាគណៈឱសថការីខេត្ត ត្រូវមានទិសដៅអនុវត្ត ក្នុងការប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យ តាមដាន និងដោះស្រាយបញ្ហានានា - ចែករំលែកបទពិសោធន៍គ្រប់សកម្មភាពចូលរួមវគ្គអភិវឌ្ឍសមត្ថភាព ឬសិក្ខាសាលា ឬប្រជុំនានា។ ត្រូវរៀបចំផែនការសកម្មភាពការងាររបស់ក្រុមប្រឹក្សាគណៈឱសថការី - លើកគម្រោងផ្សព្វផ្សាយនៅតាមថ្នាក់មូលដ្ឋានសុខាភិបាលស្រុកប្រតិបត្តិ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ Antibiotique ឬប្រើសេរ៉ូម ដោយសហការជាមួយមន្ទីរសុខាភិបាល ជូនដល់ ប្រជាជនឱ្យបានយល់ ។ ត្រូវលើកគម្រោងវគ្កបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងឱសថស្ថាន/រង អោយបានល្អ(GPP) ដល់ឱសថការី ទទួលខុស ត្រូវ បច្ចេកទេស ដោយរួមសហការ នឹងមន្ទីរសុខាភិបាលខេត្ត - លើកគម្រោងចំណាយថវិកាសមស្រប ដោយមានផែនការលម្អិតប្រចាំឆ្នាំនីមួយៗ ដើម្បីមានថវិកាគាំទ្រដល់ការចំណាយសម្រាប់ សម្ភារៈការិយាល័យ សម្រាប់ទីតាំង និងកម្មវិធីប្រជុំ សម្រាប់សកម្មភាពចុះផ្សព្វផ្សាយជាដើម។ ត្រូវលើកកម្មវិធីប្រជុំរួមប្រចាំឆ្នាំរវាងគណៈទាំង៥ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងដោះស្រាយបញ្ហាមួយចំនួនដែលអាចកើតមានឡើងពាក់ពន្ធ័និងការប្រកបវិជ្ជាជីវៈ។

លោកបានបន្តទៀតថា÷ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះវត្តមានរបស់លោក លោកស្រីទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ហើយលោក បានសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីនឹងចូលរួមពិភាក្សា ផ្តល់គំនិតយោបល់ល្អ ៗ និងចែករំលែកបទពិសោធន៍ ឲ្យគ្នាទៅវិញទៅមក ប្រកបដោយ ភាពស្និទស្នាល និងសំដៅលើកកំពស់ ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ ក្នុងពេលអនុវត្តការងារឲ្យកាន់ តែទទួលបានលទ្ធផលជោគជ័យថ្មី ៗ បន្ថែមទៀត ក្រោយពីបញ្ចប់សិក្ខាសាលានេះទៅផងដែរ៕

អត្ថបទទាក់ទង