រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration

រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងនិងហេដ្ឋារចនាសម្ព័ន្ឋនានា ក្នុងស្រុកសំរោងទង និងស្រុកឧដ្ដុង្គ

ដោយ Adminចំនួនទស្សនា (518)

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក និងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកភ្លៀង ស្ថានភាពបង្កបង្កើនផលដំណាំស្រូវ របស់ប្រជាពលរដ្ឋ រួមទាំងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកសំរោងទង និងស្រុកឧដុង្គ ដែលរងនូវផលប៉ះពាល់ដោយទឹកភ្លៀងកន្លងមក។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់មន្ទីរជំនាញអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវត្រៀមនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពទឹកភ្លៀងនៅពេលនេះ គឺមិនទាន់មានសភាពធ្ងន់ធ្ងរ ឬក៏ឈានទៅដល់ការប្រកាសអាសន្នណាមួយនោះទេ ឯកឧត្តមបន្ថែមទៀតថា ផលប៉ះពាល់ដែលរងគ្រោះដោយសារទឹកភ្លៀងនេះមិនមែនមានតែក្នុងស្រុកសំរោងទង និងស្រុកឧដុង្គនោះទេ គឺមានការលិចលង់នៅតាមបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនទៀត នៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះសូមលោកអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ត្រូវតាមដានស្ថានភាពទឹកភ្លៀងនេះ ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីចាត់វិធានការចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពឹសជាដើម។

បណ្ណាល័យព័ត៌មាន
ព័ត៌មានពេញនិយម
លេខអគ្គិភ័យ
0
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ097 7780 018
អធិការដ្ឋាននគរបាលក្រុងច្បារមន097 7780 173
អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច097 7780 174
អធិការដ្ឋាននគរបាលស្រុកគងពិសី097 7780 175
អធិការដ្ឋាននគរបាលស្រុកថ្ពង097 7780 176
អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់097 7780 177
អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ097 7780 178
អធិការដ្ឋាននគរបាលស្រុកសំរោងទង097 7780 179
KAMPONG SPEU​ WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

អ៊ីមែល : admin@kampongspeu.gov.kh

លេខទូរស័ព្ទ : (+855)16 601607

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

កែប្រែចុងក្រោយ : 3 ថ្ងៃមុន