រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

  • 656
  • ដោយ Admin

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តអគារ (ខ) ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ ដែលមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖

១. ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត

២. ពិនិត្យ និងអនុម័តកំណាត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៥

៣. ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិននៃការចុះធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅតាមក្រុង ស្រុកទាំង៨

៥. ពិនិត្យ និងអនុម័តសេចក្តីព្រាងស្ដីពីការបង្កើតក្រុមការងារសម្រាប់រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅតាមក្រុង ស្រុកទាំង៨

៦. បញ្ហាផ្សេងៗ

៧. កំណត់របៀបវារៈ ទីកន្លែង និងពេលវេលាសម្រាប់ កិច្ចប្រជុំបន្ទាប់៕

អត្ថបទទាក់ទង