រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់

  • 553
  • ដោយ Admin

កំពង់ស្ពឺ៖ជំនន់ទឹកភ្លៀងកើនឡើងរហូតបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់។ហេតុការណ៍បាក់ទំនប់នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ស្ថិតក្នុងភូមិថ្នល់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមសម្តីលោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឲ្យដឹងថាមុនកើតហេតុភ្លៀងបង្អោធ្លាក់កាន់តែខ្លាំងបង្កជាជំនន់ទឹកភ្លៀងរហូតដល់បាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៧គ្រួសាររងការប៉ះពាល់ក្នុងនោះផ្ទះប្រជាពលរដ្ឋចំនួន៧គ្រួសារបានរងការប៉ះពាល់យ៉ាងខ្លាំង។ហើយលោកបានដឹកនាំកម្លាំងចុះអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ជំនន់ទឹកភ្លៀងអំពីការបាក់ទំនប់ស្ទាក់ទឹកភ្នំលេខនិងបានជម្លៀសពួកគាត់មកកាន់ទីទួលសុវត្តិភាព។

លោកបន្តថា ការបាក់ទំនប់ទឹកបណ្តាលឲ្យរលំផ្ទះទៀមចំនួនពីរខ្នង បាត់ម៉ូតូចំនួន២គ្រឿងនិងគោយន្តចំនួន៣គ្រឿង រកឃើញគោយន្ត១គ្រឿងចំណែកសត្វគោមិនទាន់រកឃើញទេ។បច្ចុប្បន្នទឹកបានស្រកទៅវិញជាបណ្តើរៗហើយតែមិនទាន់អាចឲ្យប្រជាពលរដ្ឋចូលទៅរស់នៅបានទេរង់ចាំរហូតដល់ទឹកស្រកអស់បានឲ្យពួកគាត់ចូលទៅនៅវិញ៕

អត្ថបទទាក់ទង