កំពង់ស្ពឺ៖នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្ត អមដំណើរដោយមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលនៃគណអភិបាលស្រុក និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅទំនប់ស្វាយ ឃុំស្រង់ និងទំនប់អូរត្រែង ឃុំជង្រុក ស្រុកគងពិសី ដោយបច្ចុប្បន្នអាងទឹកទំនប់ស្វាយ មានបរិមាណទឹកប្រមាណ ៣៥% និងអាងទឹកអូត្រែងមានបរិមាណទឹក១០០% នៃផ្ទៃអាងដែលស្តុកទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ។
ដោយឡែកបញ្ហាជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តស្រុកគងពិសី និងទូទាំងខេត្តកំពង់ស្ពឺជារួម មិនមានអ្វីគួរអោយ ព្រួយបារម្មណ៍នៅឡើយ ។ សម្រាប់ទីតាំងដែលជន់លិចនៅតាមដងផ្លូវ អូរ និងទីតាំងជាប់ផ្លូវទឹកមួយចំនួនបង្ករឡើយដោយការចាក់ដីលប់បិទផ្លូវទឹកពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ប៉ុន្តែអាជ្ញារធរគ្រប់លំដាប់ថ្នាក់ បានកំពង់អន្តរាគមន៍កាយបញ្ជៀសការលិចលង់ជាបន្តបន្ទាប់ផងដែរ ។
តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺមានដូចតទៅ៖
1- ស្ថានភាពទូទៅ៖
- បិទទ្វារទឹកទំនប់តាសាល
- បើកទ្វាទឹករលាំងជ្រៃ បី ទ្វារ កម្ពស់ (១=២,៥០ ម; ២=១,៧០ ម ; ៣=១,៧០ ម )
២-ទឹកស្ទឹងព្រែកត្នោត៖
-រលាំងជ្រៃថ្ងៃនេះ ៧.២៦ ម/ថ្ងៃម្សិលមិញ ៧.២៦ ម ( ០,០០ ម )ហូរពីលើ កម្រិតកម្ពស់់់់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ= + ០,២៦ ម
-ពាមឃ្លៃថ្ងៃនេះ=៦,០៦ ម / ថ្ងៃម្សិលមិញ=៥.៤២ ម ( + ០,៦៤ ម )
-តាសាល ថ្ងៃនេះ=២០.១០ ម / ថ្ងៃម្សិលមិញ=២០.០០ ម ( + ០.
១០ ម ) ហូរពីលើកម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=១,១០ ម
- ទំនប់ចាន់ថ្នាល ថ្ងៃនេះ=៣,៣០ ម/ថ្ងៃម្សិលមិញ=៣,២៥ ម(+ ០,០៥ ម) ហូរពីលើសំណង់បង្ហៀរ= ០,១០ ម
- ទំនប់អន្លង់ជ្រៃ ថ្ងៃនេះ=៣,១៨ ម/ថ្ងៃម្សិលមិញ=៣,២២ ម( - ០,០៤ ម)
៣-សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣១.០°c / Min =២៣.០°c
ថ្ងៃម្សិលមិញ Max=៣២.០°c / Min= ២២.០°c
៤- ទឹកភ្លៀង ៖
មានធ្លាក់ភ្លៀងនៅគ្រប់ក្រុង-ស្រុក ពី ១,០ មម ទៅ ៥៧,០ មម
- ស្រុកគងពិសី កម្រងសាលាស្រុក=៥៧,០ មម
- ស្រុកភ្នំស្រួច កម្រងអូរកូនត្រុំ=៥,០ មម; កម្រងស្រែខ្លុង=០០,០ មម
- ស្រុកសំរោងទង កម្រងព្រៃផ្តៅ=៧,០ មម; កម្រងអូរតារត្ន័=០,០ មម; កម្រងឃុំក្រាំងអំពិល=១៦,០ មម; កម្រងរលាំងជ្រៃ=៧,០ មម
- ស្រុកឱរ៉ាល់ កម្រងសាលាស្រុក=១៦,០ មម; កម្រងឃុំត្រពាំងជោរ=១៨,០ មម; កម្រងជាំ=២៥,០ មម
- ស្រុកថ្ពង កម្រងសាលាស្រុក=៨,០ មម
- ស្រុកបសេដ្ឋ កម្រងសាលាស្រុក=១០,០ មម
- ក្រុងច្បារមន=២០,០ ម ។