រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ(កូនល្អ-សិស្សល្អ-មិត្តល្អសម្រាប់ឆ្នាំសិក្សា ២០១៩-២០២០)

  • 1.2ពាន់
  • ដោយ Admin

កំពង់ស្ពឺ÷ ឯកឧត្តម សុខ ភា អភិបាលរងខេត្តមានប្រសាសន៍ថា÷ សូមឲ្យប្អូនៗដែលជាសិស្សានុសិស្សបន្ទាប់ពីទទួលបានជ័យលាភីនេះហើយ

១.ត្រូវចូលរួមអនុវត្តចលនាប្រឡងប្រណាំង៣ល្អ(កូនល្អ-សិស្សល្អ-មិត្តល្អ និងបង្កើតក្លឹបសិក្សា)
២.ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍
៣.ត្រូវនៅឲ្យឆ្ងាយអំពីគ្រឿងញៀន និងអំពើអសកម្មផ្សេងៗ ៤.ខិតខំរៀនសូត្រដើម្បីចូលរួមប្រលងសិស្សពូកែថ្នាក់ខេត្ត ថ្នាក់ជាតិ និងអន្តរជាតិ។ ឯកឧត្តមមានប្រសាសន៍បែបនេះពេលដែលអញ្ជើញជាធិបតីភាពក្នុងពិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ(កូនល្អ-សិស្សល្អ-មិត្តល្អសម្រាប់ឆ្នាំសិក្សា ២០១៩-២០២០) មន្ទីរអប់រំយុវជននិងកីឡាខេត្ត ថ្ងៃពុធ ៥ កើត ខែកត្តិក ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០។

អត្ថបទទាក់ទង