រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីសំណេះសំណាល និងថ្លែងអំណរគុណចំពោះកងកម្លាំងទូទាំងខេត្តកំពង់ស្ពឺ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

  • 839
  • ដោយ Admin

​កំពង់ស្ពឺ៖នារសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តអគារ(ខ) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងថ្លែងអំណរគុណចំពោះកងកម្លាំងទូទាំងខេត្តកំពង់ស្ពឺក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ។ ពិធីផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺទាំង ៦រូប ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងក្នុងខេត្តកំពង់ស្ពឺ។

ក្នុងឱកាសពិធីសំណេះសំណាល និងថ្លែងអំណរគុណនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា ក្រុង ស្រុក ដែលបានរងផលប៉ះពាល់មានចំនួន ៨ លើ ៨ ក្រុង ស្រុក ឃុំ សង្កាត់ ដែលបាន រងផលប៉ះពាល់មានចំនួន ៥៨ លើ ៨៧ ឃុំ សង្កាត់ និងភូមិដែលបានរងផលប៉ះពាល់មានចំនួន ២០៥ លើ ១.៣៧៩ ភូមិ គ្រួសារដែលបានរងគ្រោះផ្ទាល់ដោយទឹកជំនន់មានចំនួន ២.៤២០ គ្រួសារ ក្នុងនោះ៖ គ្រួសារដែលរងគ្រោះធ្ងន់មានចំនួន ២១២ គ្រួសារ (គ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព) គ្រួសារដែលរងគ្រោះមធ្យមមានចំនួន ៥៦១ គ្រួសារ គ្រួសារដែលរងគ្រោះស្រាលមានចំនួន ១.៦៤៧ គ្រួសារ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ។

​ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងទាំងអស់ក្នុងខេត្តកំពង់ស្ពឺដែលបានលះបង់អស់តែកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ និងបាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​ សួរសុខទុក្ខ​ពី​សំណាក់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សម្តេច​តែង​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ និង​ថ្លែងអំណរគុណ​ កោតសរសើរ​ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ របស់​បងប្អូន​យើង​ទាំងអស់​គ្នា​ ដែល​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ ក្នុងគ្រោះមហន្តរាយនេះ។

នាឱកាសនោះដែរអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បានឧបត្ថម្ភ ថវិកា ចំនួន ១០.០០០.០០០ ៛ (ដប់លានរៀលគត់) អង្ករ ចំនួន ២៣តោន មី ចំនួន ២០០កេស និងអាវពោងសុវត្ថិភាព ចំនួន ៥០០ អាវ ជូនរដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង តាមបណ្តា ក្រុង-ស្រុកក្នុងខេត្តកំពង់ស្ពឺ ផងដែរ ៕

អត្ថបទទាក់ទង