នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ នៅក្នុងក្រុងច្បារមន មានចំនួន ៧០០គ្រួសារ និងស្រុកមួយចំនួន ក្នុងនោះមានតំណាងស្រុកភ្នំស្រួច,ស្រុកសំរោងទង,ស្រុកគងពិសី សរុបគ្រួសារដែលត្រូវទទួលអំណោយមានចំនួន ១៤០០គ្រួសារ។
អំណោយទាំងនេះបានមកពីសប្បុរសមូលនិធិ កញ្ចប់១ ក្ដីស្រលាញ់១ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) រួមជាមួយ ការចូលរួមរបស់បងប្អូនសិល្បៈករ សិល្បការិនី ផងដែរ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ១០ គីឡូ, មី១០ កញ្ចប់ ទឹកត្រី២ ដប ទឹកស៊ីអ៊ីវ ២ ដប មុង ០១ ភួយ ០១ ស៊ុប មាន់ ០១ដុំ ប្រេងកូឡា ០១ដប ថ្នាំក្អក ០១ កញ្ចប់ ធូកមុស ០១ ដុំ អំបិល ០១ គីឡូ សាប៊ូលុច ០១ដុំ ,ស្កសរ ០១គីឡូ ។