រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានទទួលអំណោយសប្បុរសធម៌ ពីសប្បុរសជន

  • 642
  • ដោយ Admin

កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃចន្ទ ២ ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានទទួលអំណោយសប្បុរសធម៌ ពីសប្បុរសជនរួមមាន ៖
១/ថវិកាចំនួន ៥៤៩ ដុល្លារ
២/អង្ករចំនួន ១០តោន និង
៣/ទឹកបរិសុទ្ធចំនួន ៥០កេស
ថ្លែងក្នុងឱកាសនោះ ក្នុងនាម ឯកឧត្តម វ៉ី សំណាង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោក ថុន បូរ៉ា និងលោកស្រី នី វួចឡេង អគ្គនាយក ក្រុមហ៊ុន ខេ អេច លែន ឯ.ក ក្នុងការយកចិត្តទុកដាក់ បរិច្ចាគជាថវិកា និងគ្រឿងឧបភោគបរិភោគ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។ ឯកឧត្តមប្រធានសូមគោរពជូនពរ លោក លោកស្រី អគ្គនាយកនាយកក្រុមហ៊ុន នូវពរជ័យ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទទាក់ទង