រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ”អនាម័យល្អ សុខភាពសហគមន៍ល្អ

  • 690
  • ដោយ Admin

កំពង់ស្ពឺ÷ ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុង ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ"អនាម័យល្អ សុខភាពសហគមន៍ល្អ" ពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសួនច្បារសម្ដេចព្រះសង្ឃរាជ ជូន ណាត ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឯកឧត្តមបានគូសបញ្ជាក់ថា÷ ការចូលរួមក្នុងវេទិកាអនាម័យបរិស្ថានជាតិនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់អំពីការយល់ដឹងក្នុងកិច្ចការគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ដែលនាំមកនូវបរិស្ថានល្អ សុខភាពសហគមន៍ល្អ សុខភាពគ្រួសារល្អ សុខភាពសាធារណៈល្អ ក្នុងការរស់នៅប្រកបដោយចីរភាព ដែលជាតម្រូវការចាំបាច់របស់មនុស្ស សត្វ រុក្ខជាតិ និងជីវៈចម្រុះផ្សេងៗទៀត ទាំងនៅលើដី ក្នុងទឹក សុទ្ធតែត្រូវការបរិស្ថានល្អ ដើម្បីជីវិតរស់នៅទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ មនុស្សយើងទាំងអស់គ្នា ពិតជាបានជ្រាបហើយថា សំណល់រឹងរាវ បានជះឥទ្ធិពលអវិជ្ជមាន ទៅដល់បរិស្ថាន ដល់សុខភាព និងសង្គមផងដែរ។

អត្ថបទទាក់ទង