រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះជួយច្រូតស្រូវរបស់បងប្អូនប្រជាពលរដ្

  • 956
  • ដោយ Admin

កំពង់ស្ពឺ៖ថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការមន្ទីរជុំវិញខេត្ត ជាច្រើនរូប ចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ការចុះពិនិត្យការងារបង្កបង្កើនផលស្រូវនេះ ដើម្បីស្វែងល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងស្ថានភាពបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំផ្សេងៗ និងបញ្ហាប្រឈមមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋ ក្នុងបរិបថ covid-19។
នាឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្តបានជួយច្រូតស្រូវប្រជាពលរដ្ឋដោយប្រេីប្រាស់ម៉ាស៊ីនច្រូតស្រូវ និងបានផ្តល់ថវិកាមួយចំនួនដើម្បីដោះស្រាយច្រូតកាត់បន្ត ។

ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការដាំបន្ថែផ្សេងៗ ដំណាំរួមផ្សំ និងចិញ្ខឹមសត្វ ដើម្បីការបង្កើតស្បៀងអាហាររួមផ្សំឱ្យបានច្រើន ក៏ដូចជាបង្កើនជីវភាពរស់នៅបានធូរធាររបស់បងប្អូនប្រជាពលរដ្ឋក្នុងពេលជំងឺកូវីដ-19 នេះផងដែរ ៕

អត្ថបទទាក់ទង