រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យពិភាក្សា លើការកំណត់ និង កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត និងខេត្តតាកែវ

  • 810
  • ដោយ Admin

នៅព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជេីញចូលរួម​ ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើការកំណត់ និង កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត និងខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅសាលាប្រជុំខេត្តកំពត ។

ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តកំពត ឯកឧត្តមអភិបាលខេត្តកែប និងឯកឧត្តមអភិបាលខេត្តតាកែវ និងជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាឱ្យបានហ្មត់ចត់ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់សេវាសាធារណៈ រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងដំណោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ឆាប់រហ័សនិងងាយស្រួល

អត្ថបទទាក់ទង