រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីវាយកូនហ្គោល ពានរង្វាន់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ

  • 654
  • ដោយ Admin

នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំការវាយកូនហ្គោល ពានរង្វាន់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២១) ។ ក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជម្នះ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២១) ដែលជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅទីលានវាយហ្គោល (country club) ស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រកួតដណ្ដើមពានរង្វាន់អភិបាលខេត្តកំពង់ស្ពឺ។


ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានឧបត្ថម្ភសម្ភារៈ និង ថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់ដំណើរការរៀបចំការប្រកួតប្រព្រឹត្តទៅប្រកបដោយសាមគ្គីភាព ក្តីរីករាយ និងជោគជ័យយ៉ាងត្រចះត្រចង់។


ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការ ម្ចាស់ទីតាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំកម្មវិធីរហូតទទួលបានជោគជ័យដ៏ធំធេងនេះ។ សូមគោរពជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ពុកម៉ែ មាមីង បងប្អូន និងកីឡាករទាំងអស់ (🥭 wood team) សូមមានសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លាដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលរកបានដោយកម្រ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របស់យើង។ សូមអរគុណសន្តិភាព!

អត្ថបទទាក់ទង