រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តការងារ ផ.អ៣ ប្រចាំខែមករា

  • 769
  • ដោយ Admin

នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ មានកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តការងារ ផ.អ៣ ប្រចាំខែមករា ក្រោមអធិបតីភាព លោក ហន ភក្តី នាយករងរដ្ឋបាលខេត្ត ព្រមទាំងមានអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានការិយាល័យគាំទ្រឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត សរុប៤៨នាក់។
របៀបវារៈក្នុងកិច្ចប្រជុំមាន៖
១-វឌ្ឍនៈភាពនៃការអនុវត្តគម្រោងឃុំ សង្កាត់ឆ្នាំ២០២០
២-ការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់
៣-របាយការណ៍ប្រចាំខែអំពីការងារកសាងផែនការ
៤-ការងារទឹកស្អាត និងអនាម័យជនបទ
៥-ការរៀបចំធ្វើបច្ចុប្បន្នភាពថ្នាក់ដឹកនាំភូមិឆ្នាំ២០២១
៦-ការងារមតេយ្យសិក្សាសហគមន៍
៧-ការងារគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់

អត្ថបទទាក់ទង