រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ស្ពឺទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា

  • 514
  • ដោយ Admin

កំពង់ស្ពឺ៖ នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដែលអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីវិស័យការងារ សមិទ្ធិផលនានារបស់ខេត្តដែលសម្រេចបាន និងទិសដៅអនុវត្តបន្ត ដែលពាក់ព័ន្ធ និងសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ ។

គោលបំណងនៃបេសកម្មនេះគឺដើម្បីស្វែងយល់ពីសភាពការណ៍ជាក់ស្ដែងនៃការអនុវត្តច្បាប់ និងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសការអនុវត្តការងារ នៃបណ្ដវិស័យជំនាញដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការទី៨ ។

អត្ថបទទាក់ទង