រដ្ឋបាលខេត្តកំពង់ស្ពឺទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំដោយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដែលអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណងសិក្សា ស្វែងយល់អំពីការរីកចម្រើននិងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត ៕






ព័ត៌មានជាប់ទាក់ទង