នាព្រឹកថ្ងៃច័ន្ទទី ១ ខែ មីនា ឆ្នាំ ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និង មន្ត្រីរាជការ បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងការពារការឆ្លងជំងឺកូវីដ-១៩ លើកទី១ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។










