កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំស្ថាបនាផ្លូវបេតុង ក្នុងភូមិសាស្រ្តសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីលោកអភិបាល អភិបាលរងក្រុងច្បារមន លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោកប្រធានអង្គភាពលទ្ធកម្ម លោកនាយករងទីចាត់ការផែនការវិនិយោគ ចំណុះសាលាខេត្ត តំណាងមន្ទីរ អង្គភាព និងតំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យនិងកែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថាការស្ថាបនានឹងពិតជាមានគុណភាពតាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចង់សព្វគ្រប់។