ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរបស់ខ្លួនវិញរួចមក នៅក្នុងថ្ងៃនេះ(08-3-2021)កងយោធពលខេមរៈភូមិន្ទ បានធ្វើការដឹកជញ្ជូនបងប្អូនពលករមកពីបណ្ដាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសថៃ (ប៉ៃលិន,បាត់ដំបង,បន្ទាយមានជ័យ,ឧត្តរមានជ័យ) បញ្ជូនទៅតាមបណ្ដាខេត្តនានាផងដែរ។ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ ក៏បានទទួលពលករចំនួន 98 នាក់ ក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំង 3 ប្រភេទ និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការគ្រប់ពេលវេលា គ្រប់ទីកន្លែង និងសូម ដឹងគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែជាកម្លាំងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែកងយោធពលខេមរភូមិន្ទគឺជាកម្លាំងជួរមុខនៅក្នុងការចូលរួមជួយកិច្ចការសង្គម ដូចជា៖គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ ជារៀងរហូតមក។ មិនតែប៉ុណ្ណោះ ថ្ងៃនេះទៀត ក៏បានចូលរួមដឹកជញ្ជូនពលករ ពីខេត្តផ្សេងៗមកកាន់ខេត្តកំពង់ស្ពឺរបស់យើងថែមទៀត។
សូមគោរពជូនពរសម្ដេចទាំងទ្វេ បុត្រាបុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបនូវពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយសូមអរគុណ។