រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីបើកការដ្ឋានចាក់កៅស៊ូAC ចំនួន៥ខ្សែរ

  • 766
  • ដោយ Admin

នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានចាក់កៅស៊ូAC ចាប់ពីចំណុចភ្លើងស្តុបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឆ្ពោះមកស្ពានថ្មី និងបន្តមកផ្លូវលេខ ១០៦B ទាំងសង្ខាង រួចបន្តតាមផ្លូវ១៣០ ទាំងសង្ខាង រហូតមកដល់ផ្លូវខាងក្រោយមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ។

១-  ផ្លូវលេខ ១៤៣ ទាំងសង្ខាង ចាប់ពីចំណុចកែងផ្លូវលេខ ១០១ ឆ្ពោះទៅកាន់ចំណុចកែងផ្លូវ១០៣  ( ក្រុមការងារជំនាញកំពុងសិក្សា)
២- ផ្លូវលេខ ១០៣ ចាប់ពីចំណុចប្រសព្វផ្លូវលេខ ១៤៣ ឆ្ពោះទៅកាន់ចំណុចប្រសព្វផ្លូវលេខ ១៣០ ( ក្រុមការងារជំនាញកំពុងសិក្សា)
៣- ស៊ីលកៅស៊ូAC ផ្លូវចំណុចខាងលិខវិមានឯករាជ្យ ដើម្បីរំដោះទឹកដែលលិចផ្លូវ ( ក្រុមការងារជំនាញកំពុងសិក្សា)


៤- ផ្លូវលេខ ១០៦ ទាំងសង្ខាង ចាប់ពីចំណុចភ្លើងស្តុបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឆ្ពោះមកស្ពានថ្មី  និងបន្តមកផ្លូវលេខ ១០៦B ទាំងសង្ខាង រួចបន្តតាមផ្លូវ១៣០ ទាំងសង្ខាងរហូតមកដល់ផ្លូវខាងក្រោយមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត      
ត្រង់ចំណុចប្រសព្វផ្លូវលេខ ១៤៣ ( ក្រុមការងារជំនាញកំពុងសិក្សា)
៥- ជួសជុលផ្លូវជាប់របងខាងត្បូងសាលាខេត្ត ( ក្រុមការងារជំនាញកំពុងសិក្សា)

អត្ថបទទាក់ទង