កំពង់ស្ពឺ÷នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលបង្ហាញរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត បានចុះត្រួតពិនិត្យតាមបណ្ដា បារ ខារ៉ាអូខេ និងក្លឹបកំសាន្តនានាទូទាំងខេត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ ។
ក្នុងករណីលោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម នៅតែរំលោភបំពាន រដ្ឋបាលខេត្តនឹងអនុវត្តនូវវិធានការមួយចំនួន រួមមាន៖ ការបិទអាជីវកម្ម ការដកហូតអាជ្ញាប័ណ្ណ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ។