ថ្ងៃទី 22 ខែមីនាឆ្នាំ2021 ឯកឧត្តម អភិបាលខេត្តបាននាំយកនូវ tablet ចំនួន 12 គ្រឿង ប្រគល់ជូនមន្ទីរសុខាភិបាលខេត្ត ដើម្បីសម្រួលដល់ការចុះឈ្មោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងលើកទី 2។ ក្នុងនាមប្រធានអនុគណៈកម្មការចំពោះកិច្ចក្នុងការចាក់វ៉ាក់សាំងលើកទី 2 សូមថ្លែងអំណរគុណនិងអរគុណចំពោះសប្បុរសជនទាំងឡាយដែលតែងតែបរិច្ចាកនូវសម្ភារៈ-ថវិកា របស់ខ្លួន ចូលរួមចំណែកជាមួយរដ្ឋបាលខេត្តជារៀងរហូតមក។ សូមកៀរគរបុណ្យកុសលជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ 4 ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។