នាព្រឹកថ្ងៃអាទិត្យទី ២១ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីរៀបចំផែនការចាក់វ៉ាក់សាំងកូវី-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ។ កិច្ចប្រជុំនេះគឺមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានសមាសភាពនៅក្នុងអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-19 ។