រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកបណ្ដោះអាសន្នទីតាំងចំនួន ៣កន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩

  • 776
  • ដោយ Admin

រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកបណ្ដោះអាសន្នទីតាំងចំនួន ៣កន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩
១. បន្ទប់ពិគ្រោះនិងព្យាបាលជំងឺទូទៅ អែម ចិត្តសិលា ស្ថិត នៅផ្សារក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

២. ហាងបាយ ពេជ្រ ស្រីលាភ ស្ថិតនៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដែលអ្នកដំណើរឈ្មោះ ម៉ាត់ អែល មានវិជ្ជមានកូវីដ-១៩ បានធ្វើដំណើរពីខេត្តសីហនុ ទៅខេត្តបាត់ដំបង និងបានឆ្លងកាត់ខេត្តកំពង់ស្ពឺហើយចូលហូបអាហារនៅហាងបាយខាងលើ ។

៣. ហាងកាហ្វេ ផល មុំ ស្ថិតនៅផ្សារក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានឈ្មោះ ប៉េ ថា ភេទប្រុសអាយុ ៤១ ឆ្នាំ មានវិជ្ជមានកូវីដ-១៩ បានទៅអង្គុយពិសាកាហ្វេនៅហាងកាហ្វេខាងលើ ។

អត្ថបទទាក់ទង