បសេដ្ឋ ៖នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១ លោក ឈឺន សុធន អភិបាលស្រុកបានដឹកនាំមន្រ្តីជំនាញ អមដំណើរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញជុំវិញខេត្ត ដើម្បីចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ក្នុងស្រុកបសេដ្ឋ ។