រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

  • 830
  • ដោយ Admin

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនស្រាបៀ និងដេប៉ូចែកចាយស្រាបៀរ បានសម្តែងការគាំទ្រ និងសន្យាចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងខាងលើ អោយមានប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង