រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាលខេត្ត បានរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលចត្តាឡីស័ក (គោលដៅទី១៩) បន្ថែម

  • 585
  • ដោយ Admin

ដោយសម្លឹងឃើញ ក្នុងខេត្តកំពង់ស្ពឺមានការកើនឡើងគួរឲ្យកត់សម្គាល់ នៃអ្នកកើតជំងឺ covid-19 នាថ្ងៃទី29 ខែឧសភា ឆ្នាំ 2021នេះ រដ្ឋបាលខេត្ត បានរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលចត្តាឡីស័ក (គោលដៅទី១៩) ដែលមានទីតាំង (ផ្ទះស្នាក់កម្មករចំនួន ៤អគារ របស់រោងចក្រGeneration ) ស្ថិតក្នុងភូមិសាស្ត្រ ភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អាចដាក់អ្នកជំងឺបានចំនួន ២,០០០នាក់។

ខេត្តបានប្រើប្រាស់កម្លាំងចម្រុះសរុបចំនួន ៥២៤នាក់ រួមមាន៖
១.យោធភូមិភាគទី៣ ចំនួន ១០០នាក់
២.បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១០០នាក់
៣.បញ្ជាការដ្ឋានកាំភ្លើងធំចំនួន ១០០នាក់
៤.បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកកំពង់ស្ពឺ ចំនួន ៥៣នាក់
៥.អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក-ឃុំ ចំនួន ៣៦
៦.យុវជន ស.ស.យ.ក.ខេត្តកំពង់ស្ពឺ ចំនួន ១៣៥នាក់។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និង អរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ និង កម្លាំងមន្ទីរអង្គភាពពាក់ព័ន្ធនានាផងដែរ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការសម្អាត រៀបចំទីតាំងខាងលើប្រកបដោយការទទួលខុសត្រូវ។ ហើយក៏សូមអរគុណ និង ជូនពរលោកឧកញ៉ា អៀង ឡាយ ដែលបានផ្ដល់ទីតាំងលើសម្រាប់រៀបចំធ្វើកន្លែងចត្តាឡីស័ក និង ព្យាបាលដោយឥតគិតថ្លៃ។ សូមជូនពរពុកម៉ែមាមីងបងប្អូនទាំងអស់ចៀសចាកផុតពីជំងឺ covid-19 ទាំងអស់គ្នា កុំភ្លេច 3កុំ ៣ការពារ!!!

អត្ថបទទាក់ទង