សូមអបអរសាទរនឹងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្មួយប្រុសទាំងពីរ ដែលបានរួចផុតជីវិតពីជំងឺ covid -19 តាមរយៈស្នាដៃក្រុមគ្រូពេទ្យដ៏ស្ទាត់ជំនាញរបស់យើង។
សូមបញ្ជាក់ជូនថានៅថ្ងៃទី17 ខែមិថុនា ឆ្នាំ 2021 នេះស្ត្រីជាម្ដាយដែលមានជំងឺ covid-19 បានសម្រាលកូនភ្លោះចំនួនពីរនាក់ ក្រោមការជួយជ្រោមជ្រែងប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យធ្វើឲ្យទារកទាំងពីររួមទាំងម្ដាយដែលមានជំងឺ covid-19 រួចផុតជីវិតហើយមានសុខភាពល្អធម្មតា។
សូមបញ្ជាក់ជូនផងដែរថាគិតមកដល់ ថ្ងៃទី17 ខែមិថុនា ឆ្នាំ2021 នេះអ្នកជំងឺ covid-19 ចំនួន សះជាសរុប 1172( សះជាថ្មី179នាក់ ) នាក់ក្នុងចំណោមអ្នកឈឺសរុប 1865នាក់។ អ្នកជំងឺកំពុងព្យាបាល សរុប831នាក់ អ្នកស្លាប់ 28នាក់ ( ថ្មី1នាក់)។
សូមពុកម៉ែមាមីងបងប្អូនកុំភ្លេច 3កុំ 3ការពារ !!!