រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

សមិទ្ធផលថ្មីក្នុងទឹកដីស្រុកសំរោងទង

  • 562
  • ដោយ Admin

នេះជាសមិទ្ធផលមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើនដែលបានទទួលផ្លែផ្កាពីម្លប់នៃ "សន្តិភាព" ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលរកបានដោយកម្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង បានផ្ដល់ឱកាសនៅក្នុងការរកទទួលទានរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាមានឱកាសនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យរបស់យើងផងដែរ។ បើយើងសម្លឹងមើលអតីតកាលមុននេះក្នុងរង្វង់ 23ឆ្នាំ គឺប្រទេសរបស់យើងរស់នៅក្នុងសង្គ្រាមផង និងសន្តិភាពផង។

នៅថ្ងៃទី 28 ខែមិថុនាឆ្នាំ 2021ជួនគ្នាជាមួយថ្ងៃ28 ខែមិថុនា ឆ្នាំ1951 ដែលជាថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា (70ឆ្នាំ) នេះឯកឧត្តម អភិបាលខេត្ត បានចូលរួមចាក់បេតុងស្ពានត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( ជាគម្រោងរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ ) ជំនួសឲ្យស្ពានដែកដែលតែងតែរំខានដោយសារការរលាស់នៃដែកស្ពាន ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋថ្លង់គេងមិនលក់ពេលរថយន្តឆ្លងកាត់ម្តងៗកន្លងមក។

សូមកុំភ្លេច 3 កុំ 3ការពារ!

អត្ថបទទាក់ទង