រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

គណៈកម្មាធិការសាខា កាកបាទក្រហមខេត្តពង់ស្ពឺ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

  • 375
  • ដោយ Admin

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២១ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៥(ធ្ងន់៧គ្រួសារនិងស្រាល ២៨គ្រួសារ) គ្រួសារស្ថិតនៅឃុំកក់ ស្រុកបរសេដ្ឋ រួចបន្តដំណើរទៅឃុំព្រៃវិហារ និងឃុំស្រង់ ស្រុកគងពិសី ចំនួន១១គ្រួសារ (ធ្ងន់៤,ស្រាល៧) ។

សម្ភារៈដែលបានផ្ដល់ជូនគ្រួសារដែលរងគ្រោះធ្ងន់រួមមាន៖ អង្ករ ២៥គីឡូក្រាម,តង់១,មី ១កេស,ត្រីខ ១យួរ,ទឹកត្រីទឹកស៉ីអ៉ីវ១ យួរ,ប្រេងឆារ ១ដប,នំធុង ១ធុង,និងថវិកា ១០០.០០០រៀល ។

សម្ភារៈដែលបានផ្ដល់ជូនគ្រួសារដែលរងគ្រោះស្រាលរួមមាន៖អង្ករ២៥គីឡូក្រាម,មី១កេស,ត្រីខ ១យួរ,ទឹកត្រីទឹកស៉ីអ៉ីវ១ យួរ,ប្រេងឆារ ១ដប,នំធុង ១ធុង,និងថវិកា ៥០.០០០រៀល ។

អត្ថបទទាក់ទង