រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ ខេង សំវ៉ាដា ដែលបានឧបត្ថម្ភសម្ភារះសម្រាប់ប្រាស់ក្នុងយុទ្ធនាការប្រឆាំងទប់ស្កាត់ជំងឺកូវីត១៩

  • 383
  • ដោយ Admin

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងមូល និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី ដែលបានឧបត្ថម្ភ សម្លៀកបំពាក់ការពារ PPE ចំនួន ៥០០ឈុត ម៉ាស N95 ចំនួន ៣០,០០០ម៉ាស ម៉ាស Foam Mask សិង្ហបូរី ចំនួន ៥០,០០០ម៉ាស ម៉ាសធម្មតា ចំនួន ៥០,០០០ម៉ាស Face Shield ចំនួន ១០០គ្រឿង ស្រោមដៃសុខាភិបាល ចំនួន ៥០ប្រអប់ និងទឹកថ្នាំសម្លាប់មេរោគ ចំនួន ១,២៥០លីត្រ សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ។
សូម ឯកឧត្តម និងលោកជំទាវ បានសមប្រកបដោយពុទ្ធពរទាំង បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង