រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលថ្មី សំណង់លូប្រអប់ឆ្លងកាត់ប្រឡាយមេតាហោ

  • 298
  • ដោយ Admin

នាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលថ្មី សំណង់លូប្រអប់ឆ្លងកាត់ប្រឡាយមេតាហោ ( ជំនួសស្ពានដែកចាស់) ។

សំណង់លូប្រអប់នេះមានប្រវែង ៣០ ម៉ែត្រ ទទឹង ០៤ ម៉ែត្រ ឆ្លងកាត់ប្រឡាយមេតាហោ ស្ថិតនៅចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រើរយៈពេលសាងសង់ ៦០ ថ្ងៃ ជាគម្រោងថវិការបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ។

សូមអំពាវនាវដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ សូមមេត្តាបើកបរ ប្រកបដោយការទទួលខុសត្រូវ (កុំវ៉ាជែងនៅក្នុងស្ថានភាពមិនល្អ បើកបរត្រូវតែគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ ដោយត្រូវរក្សាល្បឿនតាមការកំណត់ និង ត្រូវពាក់មួកពេលបើកម៉ូតូ ពាក់ខ្សែក្រវាត់ពេលបើករថយន្ត )។

សូមជូនពរពុកម៉ែមាមីងបងប្អូនទាំងអស់ជៀសផុតពីជំងឺcovid-19 ទាំងអស់គ្នា។

សូមមេត្តាកុំភ្លេច 3ការពារ និង 3កុំ ។

អត្ថបទទាក់ទង