រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច អភិបាល អភិបាលរងស្រុក

  • 259
  • ដោយ Admin

កំពង់ស្ពឺ៖នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច លោក ងួន វាសនា ពីអភិបាលស្រុកឧដ្ដុង្គ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកឱរ៉ាល់ លោក មួង ធី ពីអភិបាលស្រុកឱរ៉ាល់ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកឧដ្ដុង្គ លោក នី រតនៈ ពីអភិបាលរងស្រុកឱរ៉ាល់ ទៅកាន់មុខតំណែងជាអភិបាលរងស្រុកគងពិសី លោក គឹម វិបុល ពីអភិបាលរងស្រុកគងពិសី ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងស្រុកឱរ៉ាល់ និងលោក ហន ពិសិដ្ឋ តែងតាំងជាអភិបាលស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ សម្រាប់អាណត្តិទី០២ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕

អត្ថបទទាក់ទង