រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីសំណេះសំណាល និងនាំយកអំណោយផ្តល់ជូនកងកម្លាំងដែលឈរជើងនៅខេត្តកំពង់ស្ពឺ

  • 391
  • ដោយ Admin

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម សំ រិទ្ធី ឯកឧត្តម អ៊ូ សំអួន ឯកឧត្តម សុខ ប៊ន ឯកឧត្តម សត្យា វុធ និង ឯកឧត្តម តុង សេង អ្នកតំណាងរាស្រ្តទាំង ៦ រូបនៃខេត្តកំពង់ស្ពឺរួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយជា អង្ករ មី ត្រីខ ទឹកសុទ្ធ ម៉ាស និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំងដែលឈរជើងនៅខេត្តកំពង់ស្ពឺរួមមាន៖ ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងខេត្ត និងបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ។

អត្ថបទទាក់ទង