រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៧គ្រួសារ ទទួលបាន អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកខេត្តកំពង់ស្ពឺ

  • 239
  • ដោយ Admin

អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកខេត្តកំពង់ស្ពឺ ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៧គ្រួសារ ស្ថិតនៅសាលាឃុំទំព័រមាស ស្រុកសំរោងទង និង ផ្ទះចំនួន ៣ខ្នង ធ្វើអំពីដែកប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ស្ថិតនៅភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី30 ខែកញ្ញា ឆ្នាំ2021នេះ។

សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស ត្រីខ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ, ( ភួយ១, សារុង១, ក្រម៉ា១, មុង១, សម្ភារៈផ្ទះបាយ១ឈុត, ថវិកា50000 សម្រាប់អ្នកទទួលផ្ទះ ) និងថវិកា ២០,០០០រៀល៕

អត្ថបទទាក់ទង