រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អភិបាលខេត្ត បានដឹកនាំកម្លាំងចុះមើលស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកសំរោងទង

  • 285
  • ដោយ Admin

នាថ្ងៃទី07 ខែតុលា ឆ្នាំ 2021 ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំអាជ្ញាធរដែនដី និង មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកសំរោងទង។

បើទោះបីជាមិនទាន់មានការគំរាមកំហែងខ្លាំងក៏ដោយ សូមពុកម៉ែមាមីងបងប្អូន មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាក់ទងទៅនឹងជំនន់ទឹកភ្លៀងដែលអាចកើតឡើងជាយថាហេតុបណ្ដាលអោយមានគ្រោះភ័យផ្សេងៗ។ ទន្ទឹមនឹងនេះ មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមឧបករណ៍ សម្ភារៈសម្រាប់ជួយ សង្គ្រោះឲ្យបានរួចរាល់ជាមុន។ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំផ្សព្វផ្សាយដល់ពុកម៉ែមាមីងបងប្អូនប្រជាពរដ្ឋអោយពួកគាត់យល់ដឹងអំពីគ្រោះថ្នាក់ផ្សេងៗដែលកើតចេញពីទឹកជំនន់។

អត្ថបទទាក់ទង