រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ប្រជាពលរដ្ឋ ៤៥ គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ក្រោយពីទឹកជំនន់ជន់លិច

  • 300
  • ដោយ Admin

កំពង់ស្ពឺ÷ ប្រជាពលរដ្ឋប្រមាណជា ៤៥ គ្រួសារ ស្ថិតនៅក្នុងទំនប់អូកូនត្រុំ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរខេត្ត បាននាំយកនូវអំណោយសង្គ្រោះបន្ទាន់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្រោយពីមេឃបានបង្អុរភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានប្រាប់ភ្នាក់ងារទូរទស្សន៍ជាតិកម្ពុជាឲ្យដឹងដូច្នេះ នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ ខណៈពេលដែល ឯកឧត្តម ដឹកនាំសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជា នាំយកនូវសម្ភារៈដែលសាខាផ្តល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងទាំងអស់នោះរួមមាន ៖ អង្ករ - មី - ត្រីខ - ប្រេងឆា - ទឹកត្រីទឹកស៊ីអ៉ីវ - ភួយ - សារុង - ក្រម៉ា - មុង និងថវិកាចំនួនទៀតផងដែរ។

ឯកឧត្តមបានបន្តទៀតថា បងប្អូនរស់នៅ ត្រូវមានអនាម័យហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រមទាំងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជាផុតពីជម្ងឺ covid 19។

ហើយអំណោយយកមកចែកជូនដល់បងប្អូនជនរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ ជាអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា មានលក្ខណ:តិចតួច ដើម្បីជួយសម្រាល និងអាចដោះស្រាយបានមួយគ្រាតែប៉ុណ្ណោះ។ ដូច្នេះសូមឲ្យពុក ម៉ែ មីង បង ប្អូន ទាំងអស់ត្រូវខិតខំបង្កបង្កើនផល និងដាំបន្លែរួមផ្សំ ដើម្បីលើកស្ទួយជីវភាពគ្រួសារ។

បើយោងតាមរបាយការណ៍របស់លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានឲ្យដឹងផងដែរថា÷ បើបងប្អូនចង់បានទឹកប្រើប្រាស់ខួបប្រាំងវស្សានឹងមានភ្ញៀវទេសចរមកកម្សាន្ត នៅទីនេះច្រើន សូមឱ្យបងប្អូនដែលរស់នៅក្នុងអាងទំនប់ប្រមាណជា ៣៨ គ្រួសារ ឡើងមករស់នៅស្របនឹងខ្នងទំនប់វិញ ហើយអាស្រ័យផលបង្កបង្កើនផលដូចធម្មតា ព្រមទាំងបានកូនចៅ អាចទៅសាលារៀនបាន ហើយអាចស្វែងរកសេវាព្យាបាលនៅមណ្ឌលសុខភាព បានងាយស្រួលផងដែរ។

លោកបានបញ្ជាក់ផងដែរថា÷ ដូច្នេះសូមឲ្យបងប្អូនទាំងអស់ឡើងមករស់នៅតាមខ្នងទំនប់វិញ ហើយលក់បាយ ម្ហូប នំចំណី និងភេសជ្ជៈ ឱ្យភ្ញៀវទេសចរ ដែលគេមកកំសាន្ត និងលំហែកាយតាមខ្នងទំនប់នេះផងដែរ។

អត្ថបទទាក់ទង