រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ខេត្តកំពង់ស្ពឺបានសម្រេចបិទបញ្ចប់ការចាក់វ៉ាក់សាំងលើកទី១ ទៅលើគោលដៅប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង

  • 282
  • ដោយ Admin

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ នេះ ខេត្តកំពង់ស្ពឺបានសម្រេចបិទបញ្ចប់ការចាក់វ៉ាក់សាំងលើកទីមួយទៅលើគោលដៅប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងខូវីត១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២១ កានុវត្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្រុមគោលដៅអាយុចាប់ពី ៦ឆ្នាំឡើងមានចំនួន៨០០.១៧២នាក់រួចហើយ។ បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ត្រូវបានបិតបញ្ចប់ក៏ដោយ ក៏បងប្អូននៅតែមានលទ្ធភាពមកទទួលយកការចាក់វ៉ាក់សាំងនៅតាមទីកន្លែងផ្សេងៗដែលនៅជិតនិងលំនៅឋានរបស់បងប្អូនដ៏ដែល។ សូមមេត្តាកុំភ្លេច ៣កុំ និង ៣ការពារឲ្យសោះ។

អត្ថបទទាក់ទង