នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមន្ទី រអង្គភាពជំនាញពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពស្រូវរបស់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងស្រុកសំរោងទង និង ស្រុកបសេដ្ឋ។ នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានប្រគេនបច្ច័យសម្រាប់កសាងសាលាឆាន់ដល់វត្តគិរីទសពិត ស្ថិតនៅក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ចំនួន ២០លានរៀល និង បានឧបត្ថម្ភដល់សាលាបឋមសិក្សាភ្នំពិត ចំនួន ២លានរៀលផងដែរ។