រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អាង ទំនប់ និង តំបន់ដែលអាចប្រឈមនឹងជំនន់ទឹកភ្លៀង ក្នុងស្រុកសំរោងទង ត្រូវបានចុះត្រួតពិនិត្យ និងត្រៀមលក្ខណៈ

  • 245
  • ដោយ Admin

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពទឹកនៅតាម អាង ទំនប់ និង តំបន់ដែលអាចប្រឈមនឹងជំនន់ទឹកភ្លៀងមួយចំនួន ក្នុងស្រុកសំរោងទង ដើម្បីត្រៀមលក្ខណៈគ្រប់មធ្យោបាយ ដោះស្រាយភ្លាមៗ ក្នុងករណីមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរកើតឡើង ។ ចំពោះមុខនៅមិនទាន់មានបញ្ហាអ្វីអោយរងគ្រោះខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំ ដល់បងប្អូនប្រជាពលរដ្ឋនៅឡើយទេ។

ឯកឧត្តមក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នស្តាប់តាមការជូនដំណឹង និងការប្រកាសរបស់អាជ្ញាធរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ បើក្នុងករណីមានគ្រោះធម្មជាតិទឹកជំនន់នេះកើតឡើង៕

អត្ថបទទាក់ទង