នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធី ចែកអំណោយដល់កុមារកំព្រាក្នុងខេត្តចំនួន ៣មណ្ឌល ដែលជាអំណោយរបស់មូលនិធិសាមគ្គី" បុរីឈុនទីន " ក្នុងនោះរួមមាន÷ ថវិកា សរុបចំនួន៤,១០០,០០០៛ (បួនលានមួយរយពាន់រៀលគត់) ,កង់ ចំនួន១១១កង់, អង្ករ ចំនួន១.៣០០ Kg ភេសជ្ជៈ ចំនួន៣០កេស ,នំ ចំនួន៣០ធុង ,មី ចំនួន១៨កេស និង សម្ភារសិក្សាមួយចំនួន។