រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ការបង់ពន្ធចំណូលជូនរដ្ឋ របស់ក្រុមហ៊ុនធ្វើអាជីវកម្មធនធានរ៉ែថ្មសំណង់ក្នុងខេត្តកំពង់ស្ពឺ

  • 196
  • ដោយ Admin

នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ីសំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម សួស ម៉េងគា រដ្ឋលេខាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការចុះពិនិត្យវាស់វែង និងផ្ទៀងផ្ទាត់ការបង់ពន្ធជូនរដ្ឋ និងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត រួមទាំងកាតព្វកិច្ចចំពោះបរិស្ថាននិងសង្គមផង ចាប់ពីពេលចាប់ដំណើរការដំបូង រហូតដល់បច្ចុប្បន្នរបស់ក្រុមហ៊ុនធ្វើអាជីវកម្មថ្មសំណង់ចំនួន ០៥ រួមមាន ក្រុមហ៊ុន Hexxon international corporation LTD. (CPC) ដែលធ្វើអាជីវកម្មថ្មសំណង់នៅតំបន់ភ្នំតារាម ឃុំធម្មតាអរ ស្រុកសំរោងទង ក្រុមហ៊ុន Thmor Phnom Cheal Co.,LTD. ដែលធ្វើអាជីវកម្មថ្មសំណង់នៅតំបន់ភ្នំជាលខាងជើង ឃុំស្គុះ ស្រុកសំរោងទង ក្រុមហ៊ុន Sela Ratanak Co.,LTD. ដែលធ្វើអាជីវកម្មថ្មសំណង់នៅតំបន់ភ្នំជាលខាងលិច ឃុំធម្មតាអរ ស្រុកសំរោងទង ក្រុមហ៊ុន China Sui Tai Rock factory Co.,LTD. ដែលធ្វើអាជីវកម្មថ្មសំណង់នៅតំបន់ភ្នំស្រួច ឃុំតាំងស្យា ស្រុកភ្នំស្រួច និងក្រុមហ៊ុន Ratanak Stone Cambodia development Co.,LTD. ដែលធ្វើអាជីវកម្មថ្មសំណង់នៅតំបន់ភ្នំស្រង៉ាំ ឃុំគីរីវ័ន្ត ស្រុកភ្នំ ស្រួចខេត្តកំពង់ស្ពឺ ៕

អត្ថបទទាក់ទង