រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី អញ្ជើញសំណេះសំណាល និងនាំយកនូវអំណោយចែកជូន ប្រជាពលរដ្ឋ ៣៥០គ្រួសារ នៅស្រុកគងពិសី និងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

  • 370
  • ដោយ Admin

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ ដែលបានផ្តល់ការយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តសប្បុរសធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋទីទ័លក្រនៅក្នុងស្រុកគងពិសី និងស្រុកបសេដ្ឋ នាពេលនេះ។

ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាល និងនាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋ ៣៥០ គ្រួសារ រស់នៅស្រុកគងពិសី ចំនួន ៣ឃុំ និង ស្រុកបរសេដ្ឋ ចំនួន១ឃុំ ក្នុងខេត្តកំពង់ស្ពឺ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

នាឱកាសនោះដែរ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីជាស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងអ្នកស្លាប់ នៅក្នុងប្រទេសមាន ការថយចុះយ៉ាងណាក៏ដោយ ពិសេសសំនូមពរអោយប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចាក់វ៉ាក់សាំងឲបានគ្រប់ៗគ្នានៅតាមទីតាំងដែលអាជ្ញាធរ ភូម ឃុំ សង្កាត់ បានជម្រាបជូន។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ ៣៥០ គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ ថវិកា ៤ម៉ឺនរៀល៕

អត្ថបទទាក់ទង